HomeNewsការចែកស្បៀងអាហារជូនដល់ក្រុមគ្រួសារក្រីក្រក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

ការចែកស្បៀងអាហារជូនដល់ក្រុមគ្រួសារក្រីក្រក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង - ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ តំណាងវិទ្យុខ្មែរពិភពលោក សហការណ៍ជាមួយបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍ប្រចាំខេត្តបាត់ដំបងដែលមានអ្នកស្រី សាន សុខាត់ ជាអ្នកសំរបសំរួល បានចែកស្បៀងអាហារជូនដល់ក្រុមគ្រួសារក្រីក្រក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។

រីឯគ្រួសារដែលទទួលបានស្បៀងទាំងអស់មានចំនួនសរុប ៣៥០នាក់ ដែលរួមមាន ចាស់ជរា ជនក្រីក្រ កុមារ ជាពិសេសគ្រួសារដែលរងគ្រោះដោយសារមេរោគអេដស៍ ។

ក្នុងនោះដែរកញ្ចប់ស្បៀងនីមួយៗរួមមាន អង្ករ ១០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ  ត្រីខ និងមី ដែលទទួលបានពីសប្បុរសជនពីសហរដ្ឋអាមេរិចតាមរយ:វិទ្យុខ្មែរពិភពលោក ។